សួន ចាន់នី សងសឹក សុខហ៊ុច បានសម្រេចអមដោយប្រាក់រង្វាន់២លានពីគោជល់
ទីបំផុត សួន ចាន់នី អាចសងសឹងកីឡាករ អេលីត សុខហ៊ុច បានសម្រេចក្នុងជំនួបលើកទី៤ នាកម្មវិធីដណ្តើមប្រាក់លានគោជល់ សង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។ ការប្រកួតដ៏ស្វឹតស្វាញរវាងជើងខ្លាំងទាំងពីរពិតជា ជក់ចិត្តដោយការប្រើកណ្តាប់ដៃ និងទាត់ កក្រើកពេញសង្វៀនពេញ៥ទឹក ជាលទ្ធផល សួន ចាន់នី ជាអ្នកទទួលបានជ័យជម្នះលើ អេលីត សុខហ៊ុច ដោយពិន្ទុមិនឯកច្ឆ័ន្ទ ៤ ទល់ ១ ។ អ្នកឈ្នះទទួលបាន ២ លានរៀលបន្ថែមលើតម្លៃខ្លួន ពីក្រុមហ៊ុចភេសជ្ជគោជល់ ។ គួររំលឹកថា សួន ចាន់នី និង អេលីត សុខហ៊ុច ជួបគ្នា៤ដង ឈ្នះម្នាក់២ដង ៕