បាង កាយ៉ាក់ បង្ហាញមុខនៅសង្វៀនប្រទេសថៃ ក្រោយបាត់មុខពីកម្ពុជាជិត៣ឆ្នាំ
ក្រោយពីបាត់មុខពីសង្វៀនក្នុងប្រទេសកម្ពុជាជិត៣ឆ្នាំអ្នកប្រដាល់គុនខ្មែរវ័យក្មេង បាង កាយ៉ាក បានបង្ហាញវត្តមាននៅកម្មវធីប្រដាល់ Max Muay Thai នៅប្រទេសថៃកាលពីយប់ថ្ងៃទី ០៥ ខែ សីហា នេះដោយបានយកឈ្នះកីឡាករម្ចាស់ផ្ទះទៀតផង ។
យឹម សុខាល ជាឈ្មោះថ្មីដែលគេបានប្រើប្រាស់ក្នុងការប្រកួតនៅក្រៅប្រទេសលើកនេះដោយរូបគេ ត្រូវតតាំងជាមួយកីឡាករថៃ យ៉ត ឌេដ ភិតចិន្តា ក្រោយបញ្ចប់ការប្រកួតពេញ៣ទឹកអ្នកប្រដាល់ ដើមកំណើតខេត្តកោះកុងជាអ្នកទទួលជ័យជំនះ ។
គួរំលឹកថា អតីតអ្នកប្រដាល់នៃក្លិបអប្សរាគុនខ្មែរបានបាត់មុខពីសង្វៀនស្រុកខ្មែរកាលពីឆ្នាំ២០១៦ ក្រោយរូបគេទទួលរងរបួសបាក់ដៃរហូតដល់ទៅពីរដងពោលឆ្នាំ២០១៥ រងរបួសបាក់ដៃ ស្របពេលឆ្នាំ២០១៦រូបគេ វិលមកប្រកួតក៏រងរបួសដៃម្តងក៏បាត់មុខតែម្តង ខណៈឆ្នាំ២០១៨នេះរូបគេបានចេញមុខ ប្រកួតនៅស្រុកថៃបានពីរដងឈ្នះទាំងពីរដង ៕