
កែវ រំចង់ ប្រាប់មូលហេតុដែលមិនចង់ទៅប្រកួតនៅប្រទេសភូមា
បន្ទាប់ពីតារាថៃ Fight អីខៀវសាំង ( Iquezang) បានសន្លប់ក្រោមកណ្តាប់ដៃម្ចាស់ផ្ទះភូមាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ កំពូលអ្នកប្រដាល់គុខខ្មែរចូលប្រយុទ្ធមិនរាថយ កែវ រំចង់ បាន Comment នៅក្នុងរូបភាពនៃការប្រកួតរវាងម្ចាស់ផ្ទះភូមា Soe Lin Oo និង Iquezang ថា តាមពិតទៅម្ចាស់ផ្ទះភូមាធ្លាប់ទាក់ទងខ្ញុំអោយទៅប្រកួតដែរ តែខ្ញុំមិនទៅ ដោយសារតែនៅប្រទេសនោះមិនដឹងជាវ៉ៃក្បាច់អីពិតប្រាកដ ក្នុងនោះមានប្រើក្បាលបុកផងដែរ។
គួរបញ្ជាក់ផងដែរថា កែរ រំចង់ គឺជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ដែលធ្លាប់ទៅប្រកួតឈ្នះក្នុងកម្មវិធី Thai Fight ដែលកន្លងមកមិនដែលមានកីឡាករគុនខ្មែររូបណាអាចប្រកួតឈ្នះម្ចាស់ស្រុកនៅក្នុងកម្មវិធីនេះបានឡើយ ។ ហើយនៅថ្ងៃសុក្រទី១០ ខែសីហាខាងមុខនេះ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង នឹងត្រូវធ្វើការប្រកួតជាមួយកីឡាករគុនថៃ កាគួនសិង្ហ ប៊.ថតុថេន នៅសង្វៀនបាយ័ន្ត៕