ជ័រ ពៅ ចេញកែងញាក់សាច់ផ្តួលថៃឲ្យសន្លប់ទឹកទី3
គុនខ្មែរទើបនឹងឡើងជើងពេញល្អ ជ័រ ពៅ បានផ្តូលជើងខ្លាំងដែលមានប្រវត្តិប្រកួតជាង ១០០ដង ឈ្មូសភិត ប្រានសងហុក ក្នុងទឹកទី 3 នៃការប្រកួតប្រចាំសប្ដាហ៍របស់កម្មវិធីទូរទស្សន៍បាយ័ន ប្រដាល់មិត្តភាពអន្តរជាតិ Carabao ក្នុងប្រភេទទម្ងន់ 61 គីឡូក្រាម ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្ថិតក្នុងគូរអន្តរជាតិទី 1 ជ័រ ពៅ ហាក់មានទំនុកចិត្តក្នុងការប្រកួតដោយដើរចូល និងព្យាយាមប្រើកែងដែលជាក្បាច់សម្លាប់របស់ខ្លួន ប៉ុន្តែវាដូចជាប្រថុយប្រថានបន្តិច ព្រោះខាងថៃគេព្យាយាមផ្តូរកែងដូចគ្នា ដោយត្រូវទាំងសងខាង ប៉ុន្តែ ជ័រ ពៅ នៅតែមានស្មារតីល្អបន្តការប្រកួត ។ លុះចូលទឹកទី 3 ជ័រ ពៅ នៅតែបន្តសម្រុកនាំឲ្យ ការប្រកួតនេះល្អមើលមិនចាញ់គូររៀមច្បងប៉ុន្មានឡើយ អ្វីដែលកាន់តែអស្ចារ្យ កឺកកង់ ដែលជាកីឡាករថៃផ្លាត់ចូលមួយកែង ចំចិញ្ចើមបែកឈាមសន្លប់ ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ ក្នុងទឹកទី 3 នេះតែម្តង។
គួរបញ្ចាក់ថា ជ័រ ពៅ មានប្រវត្តិប្រកួតតែ 39ដងប៉ុណ្ណោះ ហើយនេះជាការប្រកួតអន្តរជាតិលើកទី 2 បន្ទាប់ពីលើកមុនបានផ្តូល កីឡាករថៃ ឲ្យសន្លប់ដោយប្រើកែង ក្នុងទឹកទី 4 នាំឲ្យពេលនោះ មានទស្សនិកជនជាច្រើនចាប់អារម្មណ៍ពីសមត្ថភាពរបស់ ជ័រ ពៅ ៕