ខ្នាយស័ក្តិសិទ្ធជ្រូកព្រៃកំពុងរង់ចាំ ឡៅ ចិត្រា ប្រសិនផ្តួលឲ្យ ម៉ៃសុទ្ធ សន្លប់
បន្ទាប់ពីដៃគូរបស់កីឡាករគុនខ្មែរ ឡៅ ចិត្រា យ៉តកុស៊ុន មិនបានមកប្រកួតដោយសារតែរបួស ហើយក៏ត្រូវជំនួសដោយកីឡាករ ម៉ៃសុទ្ធ នៅក្នុងកម្មវិធីអ្នកតស៊ូ គុនខ្មែរគោជល់នាខេត្តកំពស់ស្ពឺ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩ នេះ។ បានធ្វើឲ្យមហាជនដែលនិយមគាំទ្រវិស័យប្រដាល់គុនខ្មែររិទ្ធតែពេញចិត្តចំពោះជំនួបគូទាំង២នេះ ព្រោះថាកីឡាករថៃមកពីប៉េឡបុរីរាំរូបនេះ ស្គាល់ពាក្យថាចាញ់តែម្តងគាត់ ក្រោមថ្វីដៃ ផល សោភ័ណ្ឌ ប៉ុន្តែកាលនោះគឺប្រកួតមានតែ៣ទឹកលក្ខណៈម៉ារ៉ាតុន យ៉ាងណាជើងខ្លាំងនៅក្លិប ស៊ីតប៊ុនមី ធ្លាប់ឈ្នះកីឡាករគុនខ្មែរខ្លាំងៗ ដូចជា ឈ្នះ ឃុន ឌីម៉ា ម្តងនិងស្មើពិន្ទុម្តង ហើយក៏ធ្លាប់ឈ្នះ សួន ចាន់នី ពីរដង និងកីឡាករផ្សេងៗទៀត ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះមានបងប្រុសម្នាក់ដែលជាអ្នកលក់វត្ថុស័ក្តិសិទ្ធ គាត់បាន comment និងប្រកាសតាម facebook ផ្ទាល់ខ្លួនរបស់គាត់ថា ជំនួបរវាង ឡៅ ចិត្រា និង ម៉ៃសុទ្ធ គាត់ពេញចិត្តណាស់ ដូច្នេះគាត់បានដាក់លក្ខន្តិតថា៖ ប្រសិនបើកីឡាករ ឡៅ ចិត្រា អាចផ្តួលឲ្យកីឡាករ ម៉ៃសុទ្ធ សន្លប់ពីចន្លោះទឹក១ដល់ទឹក៣ គាត់នឹងជូនខ្នាយជ្រូកព្រៃពិសេសមួយ រួមជាមួយទឹកសុទ្ធគុនខ្មែរ១កេះផងដែរ ដើម្បីលើកទឹកចិត្តដល់គុនខ្មែរ ឡៅ ចិត្រា។
បងប្រុសដែលមាន facebook ឈ្មោះ (អ្នកអភិរក្ស វត្ថុស័ក្តិសិទ្ធ កេរ្តិ៍ដូនតា) គាត់បាននិយាយប្រាប់ MSR ថា៖ ដោយសារតែគាត់ស្រលាញ់គុនខ្មែរអស់ពីបេះដូង ហើយមិនមានជាថវិកាដើម្បីជួយដូចគេ ទើបគាត់សុខចិត្តប្រគល់ជារបស់ស័ក្តិសិទ្ធជូនទៅដល់កីឡាករគុនខ្មែរតែម្តង ហើយបើតាមដឹងបន្ថែមទៀត សុខ សាវិន ក៏នឹងទទួលបានវត្ថុស័ក្តិសិទ្ធពីគាត់មួយដែរ ប្រសិនបើអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ ISI Palm បាននោះ៕