ទិវារត់ប្រណាំងពាក់កណ្តាលភ្នំពេញអន្តរជាតិលើកទី៩ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន(AKP)បានឲ្យដឹងថា៖ កម្មាធិការជាតិអូឡាំពិកកម្ពុជាបាន បំផុសស្មារតីឱ្យមហាជននានាចុះឈ្មោះចូលរួមរត់ប្រណាំងឱ្យបានច្រើនកុះករ នៅក្នុងទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ឆ្នាំ២០១៩ ដែលគ្រោងនឹងធ្វើឡើងនៅមុខព្រះមរមរាជវាំង នាព្រឹក ព្រលឹមស្រាងៗ វេលាម៉ោង៦ព្រឹក ថ្ងៃ អាទិត្យ ទី១៦ ខែមិថុនា ខាងមុខ ដើម្បីគោលដៅដ៏ចម្បងមួយ គឺចូល រួមអបអរសាទរថ្ងៃចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព និងសេចក្តី ថ្លៃថ្នូរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រៅពីចូលរួមអបអរថ្ងៃចម្រើន ព្រះជន្មសម្តេចម៉ែ, ទិវានេះក៏មានគោលដៅសំខាន់ៗមួយចំនួនទៀត ដូចជាស្វែងរកមូលនិធីតាមរយៈការចុះឈ្មោះរបស់របស់អ្នកចូលរួមរត់ និងសប្បុរសជននានាទៅបរិច្ចាគជូនមន្ទីរពេទ្យ គន្ធបុប្ជាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ, បំផុសស្មារតីចលនាទីក្រុងស្អាត ទីក្រុងបៃតង ដែលជាចលនាប្រឡងប្រណាំងទី ក្រុងស្អាត បៃតង និងសេវាល្អ ព្រមជាមួយនឹងបានផ្សព្វផ្សាយពីសោភណភាព ភាពរីកចម្រើននៃរាជធានីភ្នំពេញ ទៅកាន់ពិភពលោកផងដែរ។ ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា គិតដល់ថ្ងៃនេះមានអ្នកចុះឈ្មោះបាន ប្រមាណ២០០នាក់ ក្នុងនោះបរទេសជិត១០០នាក់ ដែលបន្តទទួលការចុះឈ្មោះជារៀងរាល់ថ្ងៃរហូតជិតដល់ថ្ងៃ ប្រកួតតែម្តង។
ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៩ ប្រចាំឆ្នាំ២០១៩នេះមានវិញ្ញាសាឱ្យប្រកួតមាន២១គីឡូម៉ែត្របុរស-នារី, វិញ្ញាសា១០គីឡូម៉ែត្របុរស-នារី និងវិញ្ញាសារត់កម្សាន្តលក្ខណៈ គ្រួសារ៣គីឡូម៉ែត្រ។
ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា អ្នកដែលចង់ចូលរួមរត់ប្រណាំងនេះ អាចមកចុះឈ្មោះចូលរួម បានចាប់ពីពេល នេះតទៅ នៅទីស្នាក់ការទទួលចុះឈ្មោះចំនួន២ទីតាំង គឺនៅក្រុមហ៊ុន Cambodia Events Organizer ផ្ទះលេខ ៧៩CE0 ផ្លូវ១៥៥, សង្កាត់ទួលទំពូង ខណ្ឌចំការមន និងនៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា អគារលេខ១ ផ្លូវសាធារណរដ្ឋប៉ូឡូញ ឬផ្លូវ១៦៣ ជិតរង្វង់មូលវត្តសំពៅមាស ស្ថិតនៅ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងនេះទទួលបានការគាំទ្រពីអ្នកចូលរួមនានាជាបន្តបន្ទាប់ជារៀង រាល់ឆ្នាំ ដោយអ្នករត់ជាតិ និងអន្តរជាតិមានចំនួនកើនឡើងជាលំដាប់ បន្ទាប់ទិវារត់ប្រណាំងនានា នៅព្រះរាជាណាចក្រកម្ពុជាមានគោលដៅស្វែងរកមូលនិធីពីការចុះឈ្មោះបរិច្ចាគទៅកាន់កិច្ចការសង្គម និងមនុស្សធម៌ ជាពិសេសគឺបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ដែលមន្ទីរពេទ្យមួយនេះកំពុងបំពេញបេសកកម្ម នៅក្នុងការជួយសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជាយ៉ាងសកម្មជារៀងរាល់ថ្ងៃ៕
ប្រភព និង រូបភាព ៖ក្រសួងព័ត៌មាន(AKP)