ដោយសារតែពេញចិត្តបទ មរតកគុនខ្មែរ ឡុង សុវណ្ណឌឿន បានឧបត្ថម្ភទឹកសុទ្ធគុនខ្មែរ៥០កេសដល់ ខេម
ទោះបីជាកំលាំង បច្ចេកទេសប្រកួតនៅលើសង្វៀនមិនដូចពីមុន តែកីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន នៅមិនទាន់បោះបង់ រឺក៏លាចាកពីសង្វៀនគុនខ្មែរនៅឡើយទេ ពោលគឺយូរៗឡើងប្រកួតម្តង មូលហេតុគឺដោយសារតែកត្តាសុខភាព និងបញ្ហាគ្រួសារ ទើបធ្វើឲ្យគុនខ្មែរូបនេះមិនសូវមានពេលហ្វឹកហាត់ដើម្បីត្រៀមឡើងសង្វៀន តែកូនសិស្សលោក ឡុង សាវន្តន៍ មួយនេះទៅណាមកណាក៏នៅតែមានពាក្យគុនខ្មែរនៅក្នុងចិត្តជាប់ជានិច្ច។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គុនខ្មែរវីរភាពនៃការតស៊ូ គឺជាពាក្យដែល ឡុង សុវណ្ណឌឿន តែងតែនិយាយជារើយៗនៅលើ Facebook ផ្ទាល់ខ្លួនរបស់គេ។ ក្រៅពីជាពិធីករអត្ថាធិប្បាយកីឡាប្រដាល់នៅCBS សុវណ្ណឌឿន ក៏ជាអាជីវករ និងជាអ្នកជីវកម្ម មួយរូបផងដែរ និយាយជារួមរូបគេគឺជាតំណាងចែកចាយទឹកសុទ្ធគុនខ្មែរបោះនៅក្នុងទីផ្សារស្រុកខ្មែរ។ ហើយកាលពីប៉ុន្មានថ្ងៃមុន ឡុង សុវណ្ណឌឿន បានពេញចិត្តនឹងបទ មរតកគុនខ្មែរ ដែលច្រៀងដោយ ខេម ទើបគុនខ្មែររូបនេះបានឧបត្ថម្ភទឹកសុទ្ធគុនខ្មែរចំនួន៥០ជូនដល់តារាចម្រៀង ខេម ទុកពិសារនៅផ្ទះ និងធ្វើដំណើរតាមផ្លូវជិតឆ្ងាយ។ ឡុង សុវណ្ណឌឿន ក៏បាននិយាយប្រាប់ MSR ថា មូលហេតុដែលរូបគេបានផ្តល់ទឹកសុទ្ធគុនខ្មែរចំនួន៥០កេសជូនដល់់តារាចម្រៀង ខេម ក៏ដោយសារតែរូបខ្លួនរំភើប និងពេញចិត្តនៅចង្វាក់បទមួយនេះ ម្យ៉ាងវិញបទនេះជាចង្វាក់រាំវង់ត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរផង ទើបរូបខ្លួនគ្មានថវិការឧបត្ថម្ភដូចគេ គឺមានតែទឹកសុទ្ធគុនខ្មែរមួយនេះ ហើយតារាចម្រៀង ខេម ក៏ពេញចិត្តនិងទឹកសុទ្ធនេះដែរ៕