
ManU ពិចារណាទិញផ្តាច់កុងត្រាទាំងអស់របស់ Joao Felix ពីឥន្រ្ទីយ៍ក្រហម Benfica
ខ្សែបំរើវ័យក្មេងកំពុងមានសមត្ថភាព Joao Felix អាចនិងសំរេចបំណងទៅលេងនៅ Manchester United នៅរដូវកាលក្រោយ បើសិនជាក្រុមបិសាចក្រហមហ៊ានទិញផ្តាច់កុងត្រាទាំងអស់របស់គេពីក្លឹប Benfica។
យោងតាមឯកសាររបស់កីឡាករជនជាតិព័រទុយហ្គាល់បានន័យថា លោក Ole Gunnar Solskjaer ត្រូវរៀបចំខ្ទង់ចំណាយជាមួយក្លឹបចំនួន ១២០លានអឺរ៉ូ ទៅលើកីឡាករវ័យ ១៩ម្នាក់នេះ។
Joao Felix គឺជាកីឡាករថ្មីស្រឡាង១រូបដែលកំពុងលេចធ្លោរក្នុងបាល់ទាត់លីកអាជីពរបស់តំបន់អឺរ៉ុប ដោយស៊ុតបញ្ចូលទីបាន ១៩គ្រាប់សំរាប់រដូវកាលដំបូងអោយក្រុមដែលមានមូលដ្ឋាននៅទិក្រុង Lisbon។
ក្រៅពី Manchester United នៅមានសេះបង្កង់ Juventus និងស្តេចស Real Madrid ក៏ចាប់អារម្មណ៏លើកីឡាករវ័យក្មេងម្នាក់នេះដែរ ប៉ុន្តែក្រុមបិសាចក្រហមមានភាគរយខ្ពស់ជាងគេក្នុងការនាំយកកីឡាករដែលរកបាន Hat-trick វ័យក្មេងជាងគេមកជំនួសកន្លែងរបស់ Alexis Sanchez៕