
ប្រវត្តិខ្លះរបស់កូនខ្មែរទើបឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia
កីឡាករប្រដាល់សកល អេរីក ប៉ែន ភារុន កេីតនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលទេីបឡេីងប្រកួតបាន ៣លេីកប៉ុណ្ណោះ ជាមួយនឹងការផ្តួលដៃគូសន្លប់ទាំងអស់ផងដែរ ។ ឪពុកម្តាយរបស់ Eric Pen ជាអ្នកខេត្តកំពតបានចាកចេញពីកម្ពុជាទៅរស់នៅអាមេរិកក្នុងឆ្នាំ១៩៨៤ មុនពេលរូបគេចាប់កំណេីតនៅខែសីហា ឆ្នាំ១៩៩២ ខណៈអាយុ ១០ឆ្នាំ ឪពុកម្តាយរបស់គេក៏បានលែងលះគ្នា ។
អេរីក ប៉ែន ភារុន បានចាប់ផ្តេីមហាត់ប្រដាល់ដំបូងក្នុងឆ្នាំ២០១៤ នៅក្នុងក្លឹប Saigon Sports Club លក្ខណៈកម្សាន្ត និងសុខភាពប៉ុណ្ណោះ តែបានវិវត្តន៍ក្លាយជាកីឡាករអាជីពក្នុងខែសីហា ឆ្នាំ២០១៨ ដោយឡេីងប្រកួតបាន ៣ដងប៉ុណ្ណោះរឈ្នះទាំងអស់ និងទើបបានខ្សែក្រវាត់ ទម្ងន់ធ្ងន់ WBA Asia ក្រោយផ្តួលជេីងខ្លាំងឥណ្ឌូនេស៊ីសន្លប់ក្នុងទឹកទី១ ក្នុងការប្រកួតធ្វើឡើងនៅប្រទេសរៀតណាម នៅក្នុងទីក្រុងហូជីមីញ កាលពីថ្ងៃទី១៨ ខែឧសភា នេះ ៕