ពលរដ្ឋខេត្តពោធិ៍សាត់ជុំគ្នាគាំទ្រ U23 កម្ពុជាតាមរយៈផ្ទាំងសំពត់ស
ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ រាប់រយនាក់បាននាំគ្នាចូលរួមលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ តាមរយៈការទស្សនាលើផ្ទាំងសំពត់សពីមុខសាលាខេត្តតែម្ដង។
គេឃើញមានវត្តមានទាំងក្មេង ទាំងចាស់ ដោយរីករាយទស្សនាការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា តទល់ហ្វីលីពីន។
ការរៀបចំចាក់បញ្ចាំងលើផ្ទាំងសំពត់សនេះទទួលបានការអនុញ្ញាតយ៉ាងត្រឹមត្រូវពីអាជ្ញាធរខេត្តពោធិ៍សាត់ ហើយគេគ្រោងធ្វើបែបនេះរាល់ការប្រកួតរបស់ U23 កម្ពុជា។
នេះមិនមែនជាលើកទី១ទេដែលខេត្តពោធិ៍សាត់រៀបចំឲ្យមានការទស្សនាលើផ្ទាំងសំពត់សសម្រាប់ការប្រកួតបាល់ទាត់របស់ជម្រើសជាតិកម្ពុជា៕