Inter ដកតំណែងប្រធានក្រុមពីកីឡាករដែលចង់ទៅ PSG
Inter Milan បានដាក់ពិន័យខ្សែការពារ Milan Skriniar ដែលទារទៅ Paris Saint Germain ក្នុងខែមករាឆ្នាំ២០២៣។
គ្រូបង្គោល Simone Inzaghi បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង Inter Milan និង AC Milan នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ថា “៖ខ្ញុំមិនវិនិច្ឆ័យជម្រើសរបស់ Skriniar ទេ។ ប៉ុន្តែខ្ញុំអាចវិនិច្ឆ័យមនុស្ស និងកីឡាករបាន។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលធ្វើការខ្លាំងណាស់។ Skriniar អាចលេងជម្រើស១១នាក់ដំបូងតទល់ AC Milan បាន តែលែងធ្វើជាប្រធានក្រុមទៀតហើយ។ អ្នកជំនួសគេ គឺអ្នកចាំទី Samir Handanovic បន្ទាប់មកមានកីឡាករផ្សេងទៀតដូចជា Marcelo Brozovic និង Lautaro Martinez។”
Skriniar ស្ទើរតែបានចូលរួមជាមួយ PSG ក្នុងខែមករា កន្លងទៅ។ PSG បានដាក់សំណើ ១០លានអឺរ៉ូ ប៉ុន្តែត្រូវបានបដិសេធដោយក្លិបនៅក្របខណ្ឌ Serie A ។ Inter ចង់បានយ៉ាងហោចណាស់២០លានអឺរ៉ូសម្រាប់កីឡាករដែលមានកុងត្រាតិចជាង៥ខែ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យ Skriniar មិនសប្បាយចិត្តដោយសារតែបានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្លាស់ទៅប៉ារីស៕