វៀតណាមប៉ះជប៉ុននៅវគ្គចាញ់ធ្លាក់ពានរង្វាន់ AFC Asian Cup យប់នេះនឹងមានប្រើប្រាស់ប្រព័ន្ធ VAR (មានវីដេអូ)
ការប្រកួតដណ្ដើមបាល់ទាត់ពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 បានរកឃើញក្រុមឡើងមកវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ជាផ្លូវការហើយ ក្រោយធ្វើការប្រកួតបញ្ចប់រួចរាល់នៅវគ្គ១៦ក្រុមចុងក្រោយ ដោយនៅយប់នេះនឹងមានការប្រកួតចំនួន២គូគឺ វៀតណាម ប៉ះ ជប៉ុន រីឯ ចិន ជួបជាមួយ អ៊ីរ៉ង់។
ដោយឡែកយោងតាមការរៀបចំ ព្រឹត្តិការណ៍ដែលធ្វើឡើងរយៈពេល៤ឆ្នាំម្ដងមួយនេះ នឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល ( VAR ) ពីវគ្គ៨ក្រុមចុងក្រោយនេះតទៅ ហើយប្រកួតដំបូងដែលនឹងត្រូវប្រើគឺនៅក្នុងការប្រកួត រវាងវៀតណាម ជាមួយ ជប៉ុន នៅថ្ងៃទី២៤នេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា សម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះផងដែរ គឺជាលើកដំបូងបង្អស់ដែលព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី ត្រូវបានប្រើប្រាស់ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៥៦មក៕
វីដេអូបកស្រាយអំពីប្រព័ន្ធ VAR៖