ស្លុតចិត្ត! ខ្សែប្រយុទ្ធ Emiliano Sala ជិះយន្តហោះមកវិញបាត់ខ្លួន ដោយសារតែមកពីលាមិត្តរួមក្រុមនៅ Nantes
ខ្សែប្រយុទ្ធចំណូលថ្មី និងជាកីឡាករថ្លៃជាងគេរបស់ Cardiff City គឺ Emiliano Sala បានបាត់ខ្លួនជាមួយយន្តហោះ ដែលកំពុងធ្វើដំណើរ ចន្លោះប្រទេសបារាំងនិងទីក្រុង Cardiff ប្រទេសវេលស៍។
កីឡាករជនជាតិអាហ្សង់ទីន ត្រូវរាយការណ៍ថាជាម្នាក់ក្នុងចំណោម២នាក់ដែលស្ថិតនៅលើយន្តហោះ Piper Malibu ដែលបានបាត់ដាននៅ Alderney ក្នុងកោះ Channel Islands កាលពីយប់ថ្ងៃចន្ទទី២១ខែមករាឆ្នាំ២០១៩។
ដោយឡែកសារព័ត៌មានអាហ្សង់ទីន Ole បានបញ្ចេញខ្សែសំឡេងសារ WhatsApp ដែល Sala បានផ្ញើទៅមិត្តភ័ក្ដិ ពេលដែលគេកំពុងភិតភ័យលើយន្តហោះដោយបាននិយាយថា “សុខសប្បាយទេ? ប្រសិនជាពួកឯងមិនបានឃើញព័ត៌មានបន្ថែមនៅរយៈពេល១ម៉ោងកន្លះទៀត ត្រូវរកគេមកជួយរកខ្ញុំ… ពេលនេះខ្ញុំខ្លាចខ្លាំងណាស់”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការពិតទៅដើមចមដែលធ្វើឲ្យមានរឿងនេះកើតឡើងគឺដោយសារតែ Sala បានធ្វើដំណើរត្រលប់ទៅកាន់ Nantes វិញដើម្បីលាមិត្តរួមក្រុមជាលើកចុងក្រោយ បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយ Cardiff ក្នុងតម្លៃ១៧លានអឺរ៉ូ ដោយរូបគេក៏បានបង្ហោះរូបនៅក្នុងបណ្តាញសង្គមផងដែរ។
យ៉ាងណាក្តី Cardiff City អះអាងថាពួកគេកំពុងស្វែងរកការបញ្ជាក់ឱ្យច្បាស់អំពីរឿងហេតុដែលបានកើតឡើង ខណៈអាជ្ញាធរប្រចាំតំបន់ក៏កំពុងតែដុតដៃដុតជើងក្នុងការស្វែងរកយន្តហោះផងដែរ។
ក្រុមការងារ MSR Sport ក៏សូមជូនពរដល់ខ្សែប្រយុទ្ធ Emiliano Sala ឲ្យជួបរឿងល្អហើយសង្ឃឹមថានឹងទទួលបានដំណឹងល្អក្នុងពេលឆាប់ៗនេះ!