![](https://www.msrsport.com/wp-content/uploads/2018/06/Untitled-2-10.jpg)
CBS បញ្ជូនបុគ្គលិកកីឡាជាន់ខ្ពស់២រូបទៅរាយការណ៍ព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី
ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2018 នឹងប្រព្រឹត្តទៅនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលស្ថានីយ៍ទូរទស្សន៍ឈានមុខគេនៅកម្ពុជា CBS (CTN, CNC & MYTV) ដែលជាអ្នកទទូលសិទ្ធក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតផ្តាច់មុខសម្រាប់ប្រទេសកម្ពុជានោះបានបញ្ចូនបុគ្គលិកកីឡាជាន់ខ្ពស់២រូបដែលមានលោក យ៉េន ម៉ៅ និង លោក វន រតនៈមនោរម្យ ទៅរាយការណ៍នឹងផ្តិតយករូបភាពពិសេសៗនៅប្រទេសរុស្ស៊ីផ្ទាល់តែម្តង។
តាមឲ្យដឹងពីប្រធានផ្នែកកីឡាប្រចាំស្ថាប័ន CBS លោក ស៊ីថូ ណាថាន បានឲ្យដឹងថា៖ “មូលហេតុដែល CBS បញ្ជូនក្រុមការងារទៅរាយកាណ៍នៅប្រទេសរុស្ស៊ីគឺដោយសារតែ CBS គឺជាដៃគូផ្លូវការជាមួយ FIFA ក្នុងការទទួលសិទ្ធផ្សាយបន្តផ្ទាល់គ្រប់ការប្រកួតបាល់ទាត់ពិភពលោក ហើយនេះមិនមែនជាលើកដំបូងទេប៉ុន្តែជាលើកទី២ហើយដែលក្រុមការងាររបស់លោកធ្វើដំណើរទៅរាយកាណ៍នៅក្នុងពានរង្វាន់បាល់ទាត់ពិភលោកនេះ ពោលគឺលើកទី១គឺនៅក្នុងទីក្រុង Sao Paulo នាប្រទេសប្រេស៊ីលនៅក្នុងថ្ងៃប្រកួតបើកឆាកដូចគ្នា។”
![](https://www.msrsport.com/wp-content/uploads/2018/06/34794194_1906280109392585_5689686534429605888_n.jpg)
រូបភាព Facebook របស់លោក ស៊ីថូ ណាថាន
”នេះគឺជាលើកទី៣ហើយដែល CBS ទទួលបានសិទ្ធក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតផ្តាច់មុខពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងកម្ពុជា ដោយរាប់ចាប់តាំងពីឆ្នាំ២០១០នៅអាហ្រ្វិកខាងត្បូង, ២០១៤នៅប្រេស៊ីល និង ២០១៨នៅប្រទេសរុស្ស៊ីនេះតែម្តង ក្នុងនាមជាដៃគូរបស់ FIFA” នេះបើតាមការបន្ថែមរបស់ប្រធានផ្នែកកីឡានឹងជាពិធីករដ៏ពូកែវោហាស័ព្ទខាងលើផ្ទាល់មកកាន់ក្រុមការងារ MSR Sport។
![](https://www.msrsport.com/wp-content/uploads/2018/06/2018-06-11-08.19.07-1024x682.jpg)
រូបភាព Facebook របស់លោក យ៉េន ម៉ៅ
ដោយឡែកសម្រាប់លោក យ៉េន ម៉ៅ ដែលជាបុគ្គលិកកីឡាជាន់ខ្ពស់របស់ CBS វិញបានបញ្ចេញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមានអារម្មណ៍សប្បាយនឹងរំភើបយ៉ាងខ្លាំងបំផុត ព្រោះក្តីសម្រៃបានទស្សនាការប្រកួតពានរង្វាន់ FIFA World Cup ក្នុងឆាកជីវតិរបស់ខ្ញុំគឺជាបានក្លាយជាការពិត។ ខ្ញុំនឹងព្យាយាមសម្រិតសម្រាំងយករូបភាពល្អៗនៅទឹកដីរុស្ស៊ីយកមកជូនបងប្អូននៅកម្ពុជាដើម្បីទស្សនា។”
![](https://www.msrsport.com/wp-content/uploads/2018/06/20799410_1445960252124581_1131938395541228505_n.jpg)
រូបភាព Facebook របស់លោក មនោរម្យ
ងាកមកកាន់ពិធីករមុខកូនកាត់ វន រតនៈមនោរម្យ វិញបាននិយាយបែបក្តុកក្តួលថា៖ “នេះជាឋានសួគ៌លោកកិយដែលខ្ញុំចង់ទៅ ទីបំផុតខ្ញុំបានទៅមែន។ ខ្ញុំរំភើបរីករាយឥតឧបមារកពាក្យអ្វី ថ្លែងមិនបាន។ មនុស្សដែលខ្ញុំមិនភ្លេចក្នុងវិស័យនេះគឺលោកគ្រូ ម៉ាសេរី ដែលជប់ខ្ញុំអោយមានអ្វីៗដូចរាល់ថ្ងៃ និង ផ្តល់របស់ពិសេសជាច្រើនមកអោយខ្ញុំ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ ហើយខ្ញុំក៏នឹកគាត់ខ្លាំងផងដែរ។ រួមជាមួយនិងការអរគុណទៅលោកប្រធាន ស៊ីថូ ណាថាន់ ដែលជ្រើសរើសខ្ញុំ និងលោក យ៉េន ម៉ៅ អោយទៅបំពេញបេសកម្មដ៏សម្បើមលំដាប់ពិភពលោកមួយនេះ។ ហើយក៏មិនភ្លេចដែរ សំរាប់ក្រុមការងារនិងប្រិយមិត្តទាំងអស់ដែលគាំទ្រ និង ស្រលាញ់ការអត្ថាធិប្បាយរបស់ខ្ញុំនាពេលកន្លងមក។ ជាចុងក្រោយខ្ញុំរំភើបខ្លាំងណាស់ដែល លោកពុក និងអ្នកម្តាយ បងប្អូន និងក្រុមការងារក្រោមដំបូលលោកគ្រូ ម៉ា សេរី ដែលតែងតែផ្តល់កំលាំងចិត្តអោយខ្ញុំខិតខំធ្វើការជាអ្នកអត្ថាធិប្បាយកីឡាជិត១០ឆ្នាំមកនេះ អរគុណខ្លាំងណាស់!!! ចង់ប្រាប់ថា ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា៕
គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីដែលនឹងចាប់ផ្តើមនាថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយ CBS ដែលមាន (CTN, CNC & MYTV) ជាអ្នកទទូលសិទ្ធក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតគ្រប់ប្រកួតផ្តាច់មុខសម្រាប់ប្រទេសកម្ពុជាតែម្តង។
តារាងការប្រកួតនឹងពេលវេលាផ្សាយបន្តផ្ទាល់ FIFA World Cup របស់ CBS៖