កុមារាកម្ពុជាពីរនាក់មានឱកាសទស្សនាពីធីបើកការប្រកួត World Cup 2018
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជូនកុមារាកម្ពុជាអាយុក្រោម១២ឆ្នាំចំនួន២រូប ដើម្បីចូលរួមកម្មវិធី Football for Friendship 2018 និងទស្សនាពីធីបើកការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Russia 2018 ។
កុមារាដែលមានសំណាងទាំងពីរនាក់រួមមាន កុមារា សុខ មករា និង កុមារា សេងគា សុខហេង ដោយចួលរួមពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងមូស្គូ ប្រទេសរុស្សី ។ សូមបញ្ជាក់ថា ព្រឹតិ្តការណ៍ World Cup 2018 ចាប់ផ្តើមប្រកួតពីថ្ងៃទី ១៤ មិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ៕