
គោព្រៃកម្ពុជា សមជើងជាមួយ ម៉ាឡេស៊ី នាពហុកីឡដ្ឋានជាតិអូឡាំពិក
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបាល់ទាត់ ម៉ាឡេស៊ី នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានអូឡាំពិក ។
ការប្រកួតមិត្តភាពនេះគឺដើម្បីជាការត្រៀមខ្លួនរបស់ ក្រុមទាំងពីរដូចគ្នាមុនឈានដល់ការ ប្រកួតពានរង្វាន់ Suzuki Cup ដែលនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា ស្របពេលក្រុមទាំងស្ថិតក្នុង ពូល A ជាមួយគ្នាដែរ ។

Cambodia national team

Malaysia Football Team
សូមបញ្ជាក់ថា ពានរង្វាន់ Suzuki Cup គោព្រៃកម្ពុជាស្ថិតនៅពូលជាមួយ ម៉ាឡេស៊ី , វៀតណាម , ឡាវ និង មីយ៉ាន់ម៉ា ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចំនួនពីរប្រកួតក្នុងពានរង្វាន់នេះពោលត្រូវបើកទ្វារស្វាគមន៍ក្រុម ម៉ាឡេស៊ី នៅថ្ងៃទី ០៨ ខែវិច្ឆិកា និង ទទួលឡាវ នៅថ្ងៃទី ២០ វិច្ឆិកា នាពហុកីឡដ្ឋានជាតិ ៕