Newcastle ផ្ទេរបានអ្នកចាំទី Nick Pope ពី Burnley
Newcastle United បានចុះកិច្ចសន្យាអ្នកចាំទី Nick Pope ពី Burnley ក្នុងកិច្ចសន្យា៤ឆ្នាំ ដែលមានតម្លៃផ្ទេរ១២លានផោន។
កីឡាករវ័យ៣០ឆ្នាំបានផ្ទេរទៅ St. James Park ក្រោយចំណាយពេល៦រដូវកាលនៅកីឡដ្ឋាន Turf Moor។
អ្នកចាត់ការ Newcastle លោក Eddie Howe បានចាត់ទុក Pope ជាអ្នកចាំទីឆ្នើមនៅ Premier League និងកម្រិតអន្តរជាតិ។ Pope បានចូលរួមជាមួយ Burnley ក្នុងឆ្នាំ២០១៦ និងលេង១៥៥ប្រកួត ហើយរដូវកាលមុនគេលេងបាន៣៦ប្រកួត៕