Ajax ត្រៀមយកកីឡាករម្នាក់នេះជំនួស Haller
ក្លឹប Ajax នឹងធ្វើការផ្តល់ជូនសំណើរសាជាថ្មីមួយផ្សេងទៀតសម្រាប់ខ្សែបម្រើស្លាបរបស់ Tottenham Hotspurs គឺកីឡាករ Steven Bergwijn ប៉ុន្តែក្លឹបនីទីក្រុងឡុង៍មួយនេះនឹងមិនទទួលបានការដេញថ្លៃក្រោម ទឹកប្រាក់ ២៥លានផោននោះទេ។
ក្លឹបដែលស្ថិតនៅប្រទេសហូឡង់មួយនេះចង់បាន Bergwijn តាំងពីខែមករាមកម្ល៉េះ និងគ្រោងដាក់សំណើរយកឡាករវ័យ២៤ ឆ្នាំសារជាថ្មី បន្ទាប់ពីពួកគេបានយល់ព្រមលក់ខ្សែប្រយុទ្ធ Sebastien Haller ទៅឱ្យ Borussia Dortmund ក្នុងតម្លៃ 30.2លានផោន។
សម្រាប់ Bergwijn វិញគេក៏បានបង្ហាញអារម្មណ៍ចង់ចូលរួមលេងអោយបានទៀងទាត់នៅជម្រើសដំបូងផងដែរ មុនការប្រកួត World Cup នៅប្រទេសកាតាចូលមកដល់ ខណៈដែលការផ្លាស់ទៅហុល្លង់វិញគេក៏មានអារម្មណ៍ចង់ទៅចូលរួមជាមួយ Ajax ផងដែរ ។
អត្ថបទ ៖ F11