ទូកនាគកម្ពុជាបានមេដាយមាសពីការប្រកួតអន្តរជាតិនៅម៉ាឡេស៊ី
ក្រុមទូកនាគកម្ពុជាដណ្ដើមបានមេដាយមាសជាលើកដំបូងកាលពីថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ ក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន១៨ ចូលរួម។
មេដាយមាសជាលើកដំបូងក្នុងការប្រកួតកីឡាទូកនាគអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន១៨ ចូលរួម។
ក្រុមទូកនាគកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ ក្នុងជុំទី១ និងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi final)។ ក្រុមកម្ពុជានៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ ទៀតដែលនាំឱ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ (final) ក្រុមទូកនាគកម្ពុជាប្រជែងយកបានលេខ១ តំបន់មេដាយមាស។
កញ្ញា មាស តឿ អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ពីការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នេះជាលើកដំបូងសម្រាប់កម្ពុជា។
ការប្រកួតកីឡាទូកនាគអន្តរជាតិបានចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងSarawak ប្រទេសម៉ាឡេស៊ី ដោយមានប្រទេសចំនួន១៨ ចូលរួមក្នុងនោះរួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កាតា, អេស្ប៉ាញ, ហុងកុង, ចិន, ឥណ្ឌូណេស៊ី, ព្រុយណេ, កោះតៃវ៉ាន់, រុស្ស៊ី, ចក្រភពអង់គ្លេស, អូស្ត្រាលី, សហរដ្ឋអាម៉េរិក, ហ្វីលីពីន, ថៃ,អៀរឡង់,ជប៉ុន និងកម្ពុជា។
សម្រាប់កម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត មាស សារិន ប្រធានប្រតិភូ រួមដំណើរមានគ្រូបង្វឹក៣រូប និងកីឡាករ ១៤រូប៕