គ្រូ Lyon ត្រូវគេវាយប្រហារ
Lyon បានព្រមានថា “សោកនាដកម្មកាន់តែធ្ងន់ធ្ងរ” អាចកើតឡើង ប្រសិនបើមិនមានវិធានការណ៍បន្ទាប់ពីគ្រូបង្គោល Fabio Grosso “រងរបួសយ៉ាងធ្ងន់ធ្ងរ” នៅក្នុងការវាយប្រហារលើឡានក្រុងរបស់ក្រុមនៅក្រុង Marseille ។
ការប្រកួត Ligue 1 នៅថ្ងៃអាទិត្យ ទី២៩ ខែតុលាត្រូវបានពន្យារពេល បន្ទាប់ពីរថយន្តក្រុម Lyon ត្រូវបានគេគប់ដោយថ្មនៅលើផ្លូវទៅកាន់កីឡដ្ឋាន Stade Velodrome។
Lyon បាននិយាយថា លោក Grosso និងជំនួយការ Raffaele Longo ត្រូវបានវាយប្រហារដោយការបាញ់កាំជ្រួច និងបានរងរបួសផ្ទៃមុខ។
Marseille បាននិយាយថា មិនពេញចិត្តចំពោះឧប្បត្តិហេតុដែលមិនអាចទទួលយកបានមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ Lyon បាននិយាយថាវា “សោកស្តាយដែលស្ថានភាពបែបនេះកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងក្រុង Marseille ដោយបន្ថែមថាក្លិប អញ្ជើញអាជ្ញាធរឱ្យគិតគូរពីភាពធ្ងន់ធ្ងរ និងការកើតឡើងដដែលៗនៃឧប្បត្តិហេតុប្រភេទនេះ មុនពេលសោកនាដកម្មធ្ងន់ធ្ងរជាងនេះកើតឡើង៕