Bellingham រកបាន២គ្រាប់ឱ្យ Real វាយបកឈ្នះ Barca
Jude Bellingham បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងឱ្យ Real Madrid វាយបកយកឈ្នះ FC Barcelona ១ទល់នឹង២ ក្នុងការប្រកួត La Liga សប្ដាហ៍ទី១១។
លេងបានត្រឹម៦នាទី Ilkay Gundogan បើកការនាំមុខឱ្យ Barca តាំងពីនាទីទី៦។ ប៉ុន្តែចូលដល់នាទី៦៨ Bellingham បានតាមស្មើវិញ ហើយនាទី៩០+២ គេបានរកគ្រាប់ជ័យជម្នះបានសម្រេច។
នេះជាគ្រាប់បាល់ទី១០សម្រាប់ Bellingham នៅ La Liga និងជាគ្រាប់ទី១៦របស់គេបើគិតទាំងការលេងឱ្យជម្រើសជាតិទៀត។
Real Madrid ឈរនៅលេខ១ មាន២៨ពិន្ទុ ស្មើក្រុមលេខ២ Girona ខណៈ Barcelona នៅលេខ៣ មាន២៤ពិន្ទុ៕