អាជ្ញាធរសុខាភិបាលអ៊ីតាលីបញ្ជាក់ជាថ្មីថា Eriksen មិនអាចជួយ Inter បានទេរដូវកាលនេះ
ពេលវេលារបស់ Christian Eriksen នៅ Inter Milan ទំនងឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីអាជ្ញាធរសុខាភិបាលអ៊ីតាលីបានសម្រេចមិនអនុញ្ញាតឲ្យគេចូលរួមការប្រកួតបាល់ទាត់រដូវកាលនេះទេ។
ខ្សែបម្រើជម្រើសជាតិដាណឺម៉ាកនៅតែបន្តប្រើឧបករណ៍ជំនួយបេះដូង។ ច្បាប់ក្នុងប្រទេសអ៊ីតាលី ចែងថា អ្នកកីឡាដែលមានបញ្ហាបេះដូង និងប្រើឧបករណ៍ជំនួយ មិនអាចចូលរួមការប្រកួតនានាបានទេ។
Inter Milan ក៏មានឆន្ទៈលក់អតីតសមាជិក Tottenham Hotspur ដែរដើម្បីឲ្យគេមានឱកាសបន្តអាជីពបាល់ទាត់។
Daley Blind អតីតមិត្តរួមក្រុមរបស់ Eriksen នៅ Ajax Amsterdam ក៏កំពុងប្រើឧបករណ៍ជំនួយបេះដូងដែរ។
រដូវកាលនេះ Inter Milan បាននាំចូលខ្សែបម្រើ Hakan Calhanoglu ដើម្បីជំនួសកន្លែងរបស់ Eriksen តែមិនសូវផ្ដល់ផ្លែផ្កាច្រើនទេ៕