
ញាក់សាច់ ! Bale ថាអង់គ្លេសជាជម្រើសដំបូងបើចេញពី Real Madrid
Gareth Bale ពិចារណាត្រឡប់មកទឹកដីអង់គ្លេសវិញបន្ទាប់ពីកិច្ចសន្យារបស់គេអស់នៅ Real Madrid ។
គិតមកទល់ពេលនេះ Bale នៅតែមិនទាន់ធ្វើឲ្យលោក Ancelotti ពេញចិត្តនៅឡើយទេ តែគេនៅតែបន្តប្រឹងប្រឺងជាមួុយពេលវេលាដែលនៅសេសសល់នៅទឹកដី Santiago Bernabeu ។ ការត្រលប់មកកាន់អង់គ្លេសវិញ Bale នៅតែចាត់ទុក Tottenham Hotspur ជាជម្រើសដំបូង នឹងលេងក្រោមការដឹកនាំរបស់ Antonio Conte ។
យ៉ាងណាមិញ Spurs បច្ចុប្បន្នក៏មិនទាន់លេចធ្លោដែរជាមួយទម្រង់ឡើងចុះ ខណៈ Bale ធ្លាប់ធ្វើបានល្អគួសមអំឡុង ខ្ចីជើងកាលពីរដូវកាលមុនជាមួយការស៊ុតបញ្ចូលទី១១គ្រាប់ ក្នុងចំនោម ២០ប្រកួត ៕
Monsoon-