ជំនួប Marseille និង Rennes ត្រូវបានលើកពេលព្រោះមានការវាយប្រហារពីអ្នកគាំទ្រ
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលបារាំងរវាង Marseille និងក្រុមភ្ញៀវ Rennes ត្រូវបានលើកពេលវិញ ក្រោយមានការវាយប្រហារលើទីលានហ្វឹកហាត់នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋាននិយាយថា អ្នកគាំទ្រក្លិប Marseille ៣០០នាក់បានវាយប្រហារលើមន្ត្រីនៅមជ្ឈមណ្ឌលហ្វឹកហាត់ ឈានដល់ការឃាត់ខ្លួន២៥នាក់។ នគរបាល៧នាក់បានរងរបួស។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះអ្នកគាំទ្រក្លិប Marseille បាននាំគ្នាប្រឆាំងរបៀបដឹកនាំរបស់ក្លិប។
នៅរសៀលថ្ងៃសៅរ៍ អ្នកគាំទ្រទាំងនោះបានសម្រុកចូលទីលានហ្វឹកហាត់របស់ Marseille ដែលបច្ចុប្បន្នកំពុងស្ថិតនៅលេខ៧ ក្រោយចាញ់៣ប្រកួតជាប់គ្នា។ ការវាយប្រហារបណ្ដាលឲ្យក្លិបបារាំងមួយនេះខាតបង់រាប់សែនអឺរ៉ូ។
ក្លិប Marseille បានថ្កោលទោសចំពោះអំពើមិនអាចទទួលយកបាននេះ ហើយថា អ្នកដែលតាំងខ្លួនជាអ្នកគាំទ្រក្លិប៕