Palmeiras ស៊ី Santos នាទី៩០+៩លើកពានអាមេរិកខាងត្បូង
Breno Lopes បានតែតបញ្ចូលទីក្នុងនាទី៩០+៩ដើម្បីផ្ដល់ជ័យជម្នះ១ទល់នឹង០ដល់ Palmeiras លើក្លិបរួមជាតិប្រេស៊ីល Santos វគ្គផ្ដាច់ព្រ័ត្រ Copa Liberatores។
ការប្រកួតក្រោមកម្ដៅថ្ងៃនៅកីឡដ្ឋាន Maracana នាថ្ងៃសៅរ៍ ទី៣០ ខែមករា នេះដំណើរការទៅបានតែ៤នាទី ស្រាប់តែគ្រូបង្គោល Santos លោក Cuca ត្រូវបានបណ្ដេញចេញ។
ដូច្នេះ Palmeiras ក្លាយជាក្រុមតំណាងទ្វីបអាមេរិកខាងត្បូងចូលរួមការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup នៅកាតារក្នុងខែកុម្ភៈខាងមុខ។
តាមពិតទៅការប្រកួតនេះមិនមានការអនុញ្ញាតសម្រាប់អ្នកទស្សនាទេ តែមានអ្នកចូលមើល៥០០០នាក់ត្រូវបានអញ្ជើញដោយក្លិប, អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង។
វគ្គផ្ដាច់ព្រ័ត្រត្រូវគ្រោងធ្វើឡើងតាំងពីថ្ងៃីទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯណោះ តែត្រូវបានពន្យារវិញដោយសារការរាលដាលជំងឺកូវីដ១៩។
Palmeiras ក៏បានឈ្នះជើងឯករដ្ឋ Paulista ដែរ និងត្រៀមវគ្គផ្ដាច់ព្រ័ត្រ Copa do Brasil ក្នុងខែកុម្ភៈ៕