Van Gaal មិនចង់ឲ្យគ្រូ Ajax ទៅ Man UTD ព្រោះជាក្លិបពាណិជ្ជកម្ម
លោក Louis van Gaal គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លើកឡើងថា លោក Erik ten Hag មិនគួរទៅចូលរួមជាមួយ Manchester United ទេ។
លោក van Gaal និយាយថា “៖ Ten Hag ជាគ្រូដ៏អស្ចារ្យម្នាក់។ វាពិតជាល្អហើយដែល Man UTD អាចមាន ten Hag។ ផ្ទុយទៅវិញ Man UTD ជាក្លិបពាណិជ្ជកម្ម អ៊ីចឹងមិនងាយស្រួលទេសម្រាប់គ្រូ។ លោក Ten Hag គួរតែទៅក្លិបណាដែលជាក្លិបពិតប្រាកដ។ ខ្ញុំនិយាយហ្នឹងមិនមែនចេះដឹងអីទេ តែខ្ញុំនឹងប្រាប់គាត់ផ្ទាល់ថា ទៅក្លិបពិត ឬក្លិបពាណិជ្ជកម្ម។”
លោក Louis van Gaal ធ្លាប់ដឹកនាំ Manchester United ពីចន្លោះឆ្នាំ២០១៤ដល់២០១៦ និងបានលើកពាន FA Cup នៅរដូវកាលចុងក្រោយ។
ដោយឡែកលោក Erik ten Hag ស្ថិតក្នុងចំណោមបេក្ខជនលេចធ្លោក្នុងការបំពេញតួនាទីជាអ្នកចាត់ការ Man UTD៕