ញឹម លីហួរ ត្រូវបានព្រៃវែងឲ្យក្លិបផ្សេងខ្ចីសាជាថ្មី
ជាលើកទី២ហើយដែលខ្សែការពារ ញឹម លីហួរ ត្រូវបានក្រុមបាល់ទាត់ព្រៃវែងបើកផ្លូវឲ្យចាកចេញទៅទ្រនំថ្មីលើកិច្ចសន្យាខ្ចី សាជាថ្មី។
ជាក់ស្ដែងកីឡាករកូនកាត់ថៃខាងលើបានស៊ីញ៉េកុងត្រានៅណាហ្គាវើលដ៍លើលក្ខខណ្ឌខ្ចីដល់ដាច់រដូវកាល ២០២២។
ញឹម លីហួរ បានចូលរួមជាមួយព្រៃវែងអេហ្វស៊ីលើកលក្ខខណ្ឌខ្ចីពីវិសាខា ឆ្នាំ២០២០ និងរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ២០២០ ថ្នាក់ខេត្ត។ ជើងទិ២នៃលីគកំពូលកម្ពុជា គេបានវិលទៅវិសាខាវិញលើលក្ខខណ្ឌខ្ចីពីព្រៃវែង។ ក្រោយវិលទៅព្រៃវែងវិញដើមរដូវកាល២០២២នេះ អតីតខ្សែការពារ U19 ជម្រើសជាតិដដែលមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ៕