Leicester ទម្លាក់ Man UTD ឡើងវគ្គ៤ក្រុម FA Cup លើកដំបូងក្នុងពេល៣៩ឆ្នាំ
Leicester City បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល៣៩ឆ្នាំ តាមរយៈជ័យជម្នះ៣ទល់នឹង១លើ Manchester United នៅថ្ងៃអាទិត្យ ទី២១ ខែមីនា។
ក្រុមលោក Brendan Rodgers នឹងជួបជាមួយ Southampton ខណៈ Chelsea ត្រូវប៉ះ Manchester City។
គ្រាប់បាល់កើតឡើងសម្រាប់ក្រុមម្ចាស់ផ្ទះ Leicester ពេល Fred បញ្ជូនបាល់មិនបានល្អទៅអ្នកចាំទី Dean Henderson ក៏ត្រូវបាន Kelechi Iheanacho ឆក់បានហើយញាក់ផុត ទាត់បញ្ចូលទីបានសម្រេច។
ដល់នាទី ៣៨ Mason Greenwood បានតាមស្មើវិញ បន្ទាប់ពីទទួលបាល់ពីការបញ្ជូនដោយ Paul Pogba។ យ៉ាងណា Leicester បើកការនាំមុខជាថ្មី ពេល Youri Tieleman អូសទៅស៊ុតម្នាក់ឯងយ៉ាងល្អ។
ដល់នាទី៧៨ Iheanacho តែតបញ្ចូលទីយ៉ាងល្អពីការលើកបាល់ហ្វ្រីឃីក។ នេះជាគ្រាប់បាល់ទី៩របស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះពីការប្រកួត៩លើក។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៧ និង១៨ ខែមេសា៕