Sampdoria តែងតាំង Pirlo ជាគ្រូបង្គោល
Sampdoria ដែលទើបធ្លាក់ទៅក្របខណ្ឌ Serie B របស់អ៊ីតាលី បានសម្រេចតែងតាំងលោក Andrea Pirlo ជាអ្នកចាត់ការថ្មីជំនួសលោក Dejan Stankovic។
នេះជាការងារគ្រូបង្គោលក្លិបអាជីពទី៣ហើយសម្រាប់អតីតខ្សែបម្រើជម្រើសជាតិអ៊ីតាលីខាងលើ ក្រោយធ្លាប់ចំណាយពេលនៅ Juventus និង Karagumruc នៃក្របខណ្ឌកំពូលតួកគី។
បុរសវ័យ៤៤ឆ្នាំដឹកនាំ Juventus រដូវកាល២០២០/២០២១ ឈ្នះ Coppa Italia និង Italian Super Cup។ ដោយឡែក នេះជាការធ្លាក់ទៅ Serie B សាជាថ្មីសម្រាប់ Sampdoria ចាប់តាំងពីឆ្នាំ២០១១៕