Spurs យកបានអ្នកចាំទី Empoli
Tottenham Hotspur បានចុះហត្ថលេខាផ្ទេរអ្នកចាំទីអ៊ីតាលី Guglielmo Vicario ពី Empoli ក្នុងក្របខណ្ឌ Serie A លើកិច្ចសន្យារយៈពេល៥ឆ្នាំ។
គេជាកីឡាករទី២ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ange Postecoglou បន្ទាប់ពីខ្សែបម្រើស៊ុយអែត Dejan Kulusevski ដែលបានចូលរួមជាអចិន្ត្រៃយ៍។
Vicario វ័យ២៦ឆ្នាំទទួលបានការចាប់អារម្មណ៍ពីការលេងនៅ Empoli រយៈពេលដោយទទួលបានការហៅជម្រើសជាតិលើកដំបូងកាលពីរដូវកាលមុន។
ប្រធានក្រុម Spurs និងជាអ្នកចាំទីដៃទី១ Hugo Lloris នៅសល់កុងត្រា១២ ខែទៀត។
Vicario បានចាប់ផ្តើមអាជីពនៅ Udinese ហើយបន្តទៅ Cagliari, Perugia និង Venezia មុនពេលចូលរួមជាមួយ Empoli ក្នុងខែកក្កដា ឆ្នាំ ២០២១ បន្ទាប់ពីការឡើងទៅកាន់ក្របខ័ណ្ឌ Serie A៕