Modric ក្លាយជាកីឡាករចូលលេងបានច្រើនជាងគេរបស់ក្រូអាត
Luka Modric បានក្លាយជាកីឡាករចូលលេងបានច្រើនជាងគេសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតពេលឈ្នះប្រទេសស៊ីប១ទល់នឹង០ក្នុងវគ្គជម្រុះ FIFA World Cup 2022 នៅថ្ងៃសៅរ៍ ទី២៧ ខែមីនា។
Modric ជាប់ក្រុមធំជម្រើសជាតិលើកដំបូងក្នុងឆ្នាំ២០០៦ បានវ៉ាផុតកំណត់ត្រារបស់អតីតខ្សែការពារ Darijo Srna ដែលលេងបាន១៣៤ប្រកួត (Modric ១៣៥ប្រកួត)។
ខ្សែបម្រើវ័យ៣៥ឆ្នាំបានរ៉ាប់រងតំណែងប្រធានក្រុម។ ក្រុមរបស់គេមានឱកាស១៧លើក តែពិបាករកគ្រាប់ច្រើនជាងនេះ។
គ្រាប់ជ័យជម្នះកើតឡើងក្នុងនាទី៤០ពេល Mario Pasalic តែតបញ្ចូលទីកៀកទី។
បើកឆាកវគ្គជម្រុះ២ប្រកួតប្រចាំពូល H ក្រូអាតមាន៣ពិន្ទុ ដោយប្រកួតដំបូងចាញ់ស្លូវេនី ១ទល់នឹង០។ ចំណែករុស្ស៊ីកំពុងឈរកំពូលតារាងមាន៦ពិន្ទុពីការប្រកួត២លើក៕