លេចព័ត៌មានថា ម្ចាស់ក្លិបថ្មីរបស់ Chelsea ចង់ជះលុយទិញ Neymar
Chelsea ទំនងមមាញឹកខ្លាំងអំឡុងទីផ្សារដោះដូរកីឡាករនាពេលនេះ ដោយម្ចាស់ក្លិបថ្មី គឺលោក Todd Boehly បានទម្លាក់លុយជាង២០០លានអឺរ៉ូទុកឲ្យចាយទិញកម្លាំងថ្មី។
អ្នកជំនួញជនជាតិអាមេរិកាំងក៏ចង់ពង្រីក brand ក្លិបរបស់លោកដោយការនាំចូលកីឡាករលំដាប់ពិភពលោក។ បើតាម FourFourTwo និង Neymar ក្រុមតោខៀវបានចាប់អារម្មណ៍លើ Neymar។
ថ្មីៗនេះសារព័ត៌មានបារាំងក៏បានផ្សាយថា PSG ត្រៀមខ្លួនរួចស្រេចក្នុងការស្ដាប់សំណើណាមួយសម្រាប់ Neymar ហើយត្រៀមខ្លួនរួចរាល់ដើម្បីបើកផ្លូវឲ្យគេចាកចេញក្នុងតម្លៃ៩០លានអឺរ៉ូ ដែលជាតម្លៃខាតច្រើន ប្រៀបទៅនឹងពេលទិញចូល។ កាល PSG ទិញ Barcelona ឆ្នាំ២០១៧ គឺ២២២លានអឺរ៉ូ។
Chelsea អាចមានលទ្ធភាពចរចាយកកីឡាករជម្រើសជាតិប្រេស៊ីលបាន ព្រោះគ្រូបង្គោល Thomas Tuchel មានទំនាក់ទំនងជាមួយ Neymar៕