
កីឡាករ៣នាក់ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេស
Marcus Rashford, Nick Pope និង Mason Mount បានដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro 2024 ចុងខែមីនា ដោយសារបញ្ហារបួសរៀងៗខ្លួន។
Rashford បានរងរបួសអំឡុងការប្រកួត FA Cup វគ្គ៨ក្រុមតទល់ Fulham នៅថ្ងៃអាទិត្យ។ ចំណែក Pope ដែលលេងបាន១០ប្រកួតឲ្យអង់គ្លេសដែរនោះរបួសពេល Newcastle ឈ្នះ Nottingham ២ទល់នឹង១។
Mount វិញទើបជាពីរបួស ដូច្នេះភាគីក្លិប Chelsea តម្រូវឲ្យរូបគេសម្រាកបន្តទៀតសិន។
Nick Pope ត្រូវបានជំនួសដោយអ្នកចាំទី Fraser Forster របស់ Tottenham Hotspur។ លោក Gareth Southgate គ្រូបង្គោលជម្រើសជាតិអង់គ្លេសថ្លែងថា មិនមានបន្ថែមកីឡាករណាទៀតទេ ពោលនឹងប្រើតែ២៣នាក់ដែលនៅសល់នេះ។
អង់គ្លេសនឹងប្រកួតជាមួយម្ចាស់ផ្ទះអ៊ីតាលី នៅថ្ងៃទី២៣ ខែមីនា និងទទួលភ្ញៀវអ៊ុយក្រែន នៅថ្ងៃទី២៦ ខែមីនា៕