Ramos និង Real Madrid មិនទាន់ពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីនៅឡើយទេ
(BC-99)
Real Madrid មិនទាន់ពិភាក្សាអំពីកុងត្រាថ្មីសម្រាប់ប្រធានក្រុម Los Blancos Sergio Ramos នៅឡើយទេប៉ុន្តែភ្នាក់ងាររបស់គាត់ទទូចថាគ្មានហេតុផលអ្វីដែលធ្វើអោយអ្នកណាម្នាក់ត្រូវភិតភ័យនុះឡើយ។
Ramos ដែលបានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៥ ពី Sevilla ដោយបានបង្ហាញខ្លួនជិត ៦៥០ ដងនិងឈ្នះពានរង្វាន់ជាច្រើនជាមួយអធិរាជសត្រូវបានគេសង្ស័យថានឹងអាចចាកចេញទៅរកក្លឹបណាមួយផ្សេងទៀត។
បច្ចុប្បន្នកីឡាករវ័យ ៣៤ ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះកំពុងតែខិតជិតដល់ពេលបញ្ចាប់អាជីពនៅទឹកដី Bernabeu ដោយសារតែសុពលភាពកិច្ចសន្យាជិតអស់ក្រោយពីគេបានចូលរួមលេង ២៥ ប្រកួតរដូវកាលនេះក្នុងពានរង្វាន់ La Liga អោយក្រុមដែលដឹកនាំដោយអតីតកីឡាករបារាំងនិង Real Madrid Zinedine Zidane។
កិច្ចព្រមព្រៀងរបស់ Ramos ជាមួយ Real Madrid នឹងផុតកំណត់ក្នុងរយៈពេលតែជាងមួយឆ្នាំទៀតតែប៉ុណ្ណោះ ដែលនេះបានបង្ហាញថាអនាគតវែងឆ្ងាយរបស់គេអាចនឹងមានសក្តានុពលនៅកន្លែងណាមួយផ្សេងទៀតប្រសិនបើក្រុម អធិរាជស មិនបន្តកិច្ចសន្យាជាមួយគេ។
ប៉ុន្តែភ្នាក់ងារដែលជាតំណាំងរបស់ Ramos ហើយក៏ជាបងប្រុសរបស់គេឈ្មោះ Rene ជឿជាក់ថាភាគីខាង Real Madrid ប្រាកដជាចង់អោយខ្សែការពារកណ្តាលរូបនេះលេងរហូតចូលនិវត្តន៍នៅ Santiago Bernabeu ។
Rene បានប្រាប់វិទ្យុ Marca ថា “Ramos នឹងចូលនិវត្តន៍នៅ Real Madrid តែម្តង វាគឺជាក្តីបំណងរបស់គេហើយនិងខ្ញុំហើយវាក៏ជាបំណងប្រាថ្នារបស់ក្លឹបផងដែរ។ រហូតមកដល់ថ្ងៃនេះយើងមិនបាននិយាយអំពីអ្វីទេ ប៉ុន្តែមិនចាំបាច់មានការភ្ញាក់ផ្អើលឡើយ។ នៅពេលក្លឹបពិចារណាវាយើងនឹងចាប់ផ្តើមនិយាយគ្នា” ។
គួរបញ្ជាក់ដែរថា Ramos និងលេងអោយក្រុម Real Madrid តទល់ជាមួយម្ចាស់ផ្ទះ Eibar នៅយប់ថ្ងៃអាទិត្យនេះបន្ទាប់ពី LaLiga បានត្រឡប់មកប្រកួតបញ្ចប់រដូវកាល ២០១៩-២០-២០ នេះវិញ ស្របពេលដែល MYTV, CTN, CNC ក៏ផ្សាយបន្តផ្ទាល់ពីការប្រកួតគូនេះដែរ ។