អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសម្នាក់ថា ការលុតជង្គង់លែងមានន័យទៀតហើយ
លោក Les Ferdinand នាយកបាល់ទាត់ក្លិប Queens Park Rangers បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ កញ្ញា ថាការលុតជង្គង់ម្ខាងមុនមិនអាចផ្លាស់ប្តូរអាកប្បកិរិយាចំពោះការរើសអើងជាតិសាសន៍ទេ។
អតីតខ្សែប្រយុទ្ធអង់គ្លេសវ័យ៥៣ឆ្នាំរូបនេះបានឆ្លើយតបទៅនឹងការរិះគន់ដែលថាគ្មានកីឡាករ QPR និងគូប្រជែង Coventry ណាបានលត់ជង្គង់មុនការប្រកួតរបស់ពួកគេកាលពីថ្ងៃសុក្រទេ។
ការលុតជង្គង់ត្រូវបានទទួលយកដោយក្របខណ្ឌបាល់ទាត់អង់គ្លេសជាទម្រង់មួយនៃការបង្ហាញសាមគ្គីភាពរបស់ពួកគេក្នុងការប្រឆាំងការរើសអើងជាតិសាសន៍ដែលត្រូវបានបង្កឡើងដោយមរណភាពបុរសជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកម្នាក់ដែលបង្កឡើងដោយប៉ូលិស។
ទោះយ៉ាងណា លោក Ferdinand បាននិយាយថាកាយវិការនេះលែងមានប្រសិទ្ធិភាពទៀតហើយ។
Ferdinand បង្ហើបកាលពីដើមឆ្នាំនេះថា លោកត្រូវបានរំលោភបំពានជាតិសាសន៍ទាំងនៅពេលជាកីឡាករ និងកាន់តួនាទីដឹកនាំ។ លោកថា លោកលែងផ្តល់បទសម្ភាសស្តីពីការរើសអើងជាតិសាសន៍ទៀតហើយ៕