លោក Pep Guardiola ថា មនុស្សគ្រប់គ្នានៅប្រទេសអង់គ្លេសគាំទ្រ Liverpool ជាង Man City
គ្រូបង្វឹក Man City លោក Pep Guardiola បានបង្ហាញទស្សន:របស់ខ្លួន ចំពោះលទ្ធភាពឈ្នះពាន Premier League របស់ក្លិប Liverpool និងថែមទាំងបានអះអាងថាមនុស្សគ្រប់គ្នា នៅក្នុងប្រទេសអង់គ្លេស រួមទាំងប្រព័ន្ធផ្សព្វផ្សាយផងនោះ សុទ្ធសឹងតែជាអ្នកគាំទ្រក្រុមរបស់លោក Jurgen Klopp ។
ប៉ុន្តែយ៉ាងណា នៅពេលត្រូវបានសួរថា តើអ្នកមានអារម្មណ៍យ៉ាងណាក្នុងការឡើងមកឈរលើកំពូលតារាងវិញ ខណ:លោក Guardiola មានអារម្មណ៍ថា Liverpool ទទួលបានការគាទ្រខ្លាំង ពីមនុស្សគ្រប់គ្នា រួមទាំងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេសផងដែរ ។
លើសពីនេះ លោក Guardiola បានប្រាប់ថា “កាលពីមួយសប្តាហ៍មុន ទោះបីជាយើងនៅពីមុខក៏ដោយ ក៏គ្មាននរណាម្នាក់ និយាយពីយើងដែរ។ គ្រប់គ្នានៅក្នុងប្រទេសនេះ គាំទ្រ Liverpool មិនថាប្រព័ន្ធផ្សព្វផ្សាយនោះឡើយ គឺគ្រប់គ្នាតែម្តង ”។
-The Nightmare