
Chelsea ប្រកាសម្ចាស់ថ្មី ខណៈចំណូលពីការលក់ទាំងអស់ត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌
ក្លិប Chelsea បានប្រកាសអំពីការយល់ព្រមលើលក្ខខណ្ឌនៃការលក់ក្លិប តម្លៃ ៥,២ពាន់លានដុល្លារទៅឱ្យសម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋីអាមេរិក លោក Todd Boehly ។
Chelsea បានបញ្ជាក់ថា ម្ចាស់ក្លិបថ្មីនឹងចំណាយប្រាក់ប្រមាណ ៣ពាន់លានដុល្លារសម្រាប់ភាគហ៊ុនរបស់ក្លិប ហើយប្រាក់ចំណូលទាំងអស់បានពីការលក់ក្លិប នឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ដូចដែលលោក Roman Abramovich បានបញ្ជាក់កន្លងមក។
សម្ព័ន្ធក្រុមហ៊ុនដែលទិញក្លិប Chelsea ត្រូវបានដឹកនាំដោយលោក Boehly។ ប៉ុន្តែក្រុមហ៊ុន Clearlake Capital ដែលជាក្រុមហ៊ុនមូលធនឯកជនរបស់រដ្ឋកាលីហ្វ័រញ៉ានឹងកាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្លិបមួយនេះ ។ ខណៈដែលអ្នកវិនិយោគផ្សេងទៀតរួមមានមហាសេដ្ឋីអាមេរិកលោក Mark Walter និងមហាសេដ្ឋីស្វីសលោក Hansjoerg Wyss។
បើយោងតាមទស្សនាវដ្តី Forbes បានបង្ហាញថា លោក Todd Boehly មានទ្រព្យសម្បត្តិ ៤,៥ពាន់លានដុល្លារ ។ ក្នុងការវិនិយោគលើវិស័យកីឡា លោកជាសហម្ចាស់ក្លិបបេស្បលអាមេរិក LA Dodgers និងក្រុមកីឡាបាល់បោះនារីអាមេរិក Los Angeles Sparks រួមនិងជាម្ចាស់ភាគហ៊ុននៅក្នុងសិទ្ធិផ្តាច់មុខរបស់ក្លិប Los Angeles Lakers ដែលជាក្លិបបាល់បោះបុរសដ៏ល្បីល្បាញបំផុតរបស់អាមរិក៕
The Nightmare-