បារាំងហៅទៅលេងផ្ដាច់ព្រ័ត្រ World Cup តែ Benzema បដិសេធ
សារព័ត៌មាន Mundo Deportivo រាយការណ៍ថា សហព័ន្ធកីឡាបាល់ទាត់បារាំង បានហៅ Karim Benzema ទៅចូលរួមជួយជម្រើសជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ប៉ុន្តែខ្សែប្រយុទ្ធមកពី Real Madrid រូបនេះបានបដិសេធ។
ម្ចាស់ពាន Ballon D’Or 2022 បានធូរស្បើយពីរបួស ហើយថ្មីៗនេះបានចូលរួមក្នុងការប្រកួតកម្ដៅសាច់ដុំមួយរបស់ Real Madrid។
អតីតកីឡាករ Lyon នៅតែមានឈ្មោះក្នុងបញ្ជី World Cup 2022 របស់បារាំងដដែលទេ ទោះបីត្រូវបានដកខ្លួនដើម្បីព្យាបាលរបួសតាំងពីមុនបើកវគ្គចែកពូលម្ល៉េះ។ ដូច្នេះមានន័យថា Benzema នៅតែអាចទទួលបានមេដាយ World Cup៕