ព័រទុយហ្គាល់ចែកផ្លូវពីគ្រូបង្គោល Santos
លោក Fernando Santos ត្រូវបានបញ្ចប់តួនាទីជាគ្រូបង្គោលវឹកក្រុមជម្រើសជាតិ ព័រទុយហ្គាល់ហើយ ប៉ុន្មានថ្ងៃក្រោយក្រុមនេះធ្លាក់ពី FIFA World Cup 2022 ដោយចាញ់ម៉ារ៉ុក ១ទល់នឹង០ ក្នុងវគ្គ៨ក្រុម ។
លោក Santos បានកាន់តំណែងជាគ្រូបង្គោលក្នុងឆ្នាំ ២០១១៤ ហើយនាំព័រទុយហ្គាល់ជើងឯក Euro 2016 និង គ្រងជើងឯក UEFA Nations League ឆ្នាំ 2019។
សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) បាននិយាយថា “៖ FPF សូមថ្លែងអំណរគុណដល់លោក Fernando Santos និងក្រុមបច្ចេកទេសរបស់គាត់ដែលបានរួមចំណែកជួយក្រុម៨ឆ្នាំមកនេះ ហើយជឿជាក់ថាការថ្លែងអំណរគុណនេះក៏ត្រូវបានធ្វើឡើងក្នុងនាមប្រជាជនព័រទុយហ្គាល់ផងដែរ។ ក្រុមប្រឹក្សា FPF ចាប់ផ្ដើមរកគ្រូបង្គោលថ្មីនាពេលនេះ៕”