
ដឹងបន្ថែមពីការប្រកួត Cambodian League Cup 2023
ការបែងចែកពូលសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ Cambodian League Cup រដូវកាល២០២៣ ត្រូវបានធ្វើរួចរាល់ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។
សម្រាប់ក្រុមដែលចូលរួមប្រកួតមានសរុប១៤ក្រុម ក្នុងនោះក្រុមចំនួន៨មកពីក្របខណ្ឌ Cambodian Premier League និង៦ក្រុមមកពីក្របខណ្ឌ Cambodian League 2។
ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី០៤ ខែមិថុនា។
ពីវគ្គចែកពូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើង២ជើង ខណៈវគ្គផ្ដាច់ព្រ័ត្រមានតែមួយជើងប៉ុណ្ណោះ៕