Mourinho ត្រូវការឱ្យ Lo Celso ត្រឡប់មកវិញ
(BC-99)
លោក Jose Mourinho គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hot Spur ជឿជាក់ថាក្រុមរបស់ខ្លួននឹងមានលទ្ធផលល្អឡើងវិញនៅពេលដែលបន្ទប់ពេទ្យលែងមានកីឡាកររបស់លោករបួស។
ថ្លែងបន្ទាប់ពីចាញ់ក្រុម Manchester City កាលពីថ្ងៃសៅរ៍លោក Mourinho បានសារភាពថាពួកគេពិតជាត្រូវការខ្សែបម្រើកណ្តាល Giovani Lo Celso និងខ្សែការពារស្លាបឆ្វេង Sergio Reguilon ឱ្យត្រឡប់មកជួយក្រុមវិញ។ឮ
ការប្រកួតលើកចុងក្រោយបំផុតសម្រាប់ Lo Celso ឱ្យមាន់ខ្នាយមាសគឺនៅអំឡុងខែធ្នូដែលនៅពេលនោះពួកគេបានចាញ់ក្រុមភ្ញៀវ Leicester City ដោយលទ្ធផល ២-០។ របួសសាច់ដុំរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនៅមិនទាន់ត្រូវបានកំណត់ពេលវេលាជាសះស្បើយនៅឡើយទេ។ ដោយឡែក Sergio Reguilon បានទទួលរងរបួសនៅអំឡុងដែល Spurs បានចាញ់ Liverpool ៣-១ កាលពីខែមករាកន្លងមកដែលគិតមកដល់ពេលនេះរូបគេបានអវត្តមានពីទីលានអស់រយៈពេល៥ប្រកួតមកហើយដែរ។
លោក Mourinho បាននិយាយប្រាប់សារព័ត៌មានថាក្រុមរបស់លោកនឹងអាចត្រឡប់មករកភាពខ្លាំងសារជាថ្មីដរាបណាកីឡាករដែលកំពុងសម្រាកព្យាបាលរបួសជាសះស្បើយឡើងវិញ។