ឪម៉ាល់ ប៉ះ មហាហង្ស ដណ្ដើមជើងឯកបាល់ក្នុងសាល
ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ បានរកឃើញក្រុម២ចុងក្រោយ ដែលត្រូវប្រកួតដណ្តើមពានរង្វាន់ បន្ទាប់ពីប្រកួតបញ្ចប់វគ្គ៤ក្រុមចុងក្រោយ កាលពីថ្ងៃ អាទិត្យ ទី ១៤ ខែ កុម្ភៈ នេះនាទីលានបាល់ទាត់ The Blue ។
២គូដែលបានធ្វើការប្រកួតវគ្គចាញ់ធ្លាក់នេះរួមមាន មហាហង្ស អលស្តារ បានយកឈ្នះក្រុម Loading ៩ ទល់ ១ ចំណែកមួយគូទៀតក្រុម ឪម៉ាល់ អេហ្វស៊ី ឈ្នះក្រុម Tai Chi FC ៦ ទល់ ៤ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបក្រុម មហាហង្ស តែម្តង ។
ការប្រកួតវគ្គវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ២១ កុម្ភៈ ខាងមុខនេះគឺក្រុម ឪម៉ាល់ ប៉ះក្រុម មហាហង្ស អលស្តារ ដណ្ដើមជើងឯក និងក្រុម Loading ជួប ក្រុម Tai Chi FC រកលេខ៣ ។ ការប្រកួតចាប់ផ្តើមពីម៉ោង ២ រសៀលនឹងមានការផ្ទាល់តាមទូរទស្សន៍ MYTV ទាំងគូ ៕