
Real Madrid ឈ្នះ ATM ឡើងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey
Real Madrid បានទម្លាក់ក្រុមគូប្រជែងរួមក្រុង Atletico Madrid ដោយលទ្ធផល៣ទល់នឹង១ ក្នុងម៉ោងបន្ថែម extra time ដើម្បីឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey។
Atletico បាននាំមុខមួយគ្រាប់មុនក្នុងនាទី១៩ ដោយ Alvaro Morata ពីការ assist ដោយ Nahuel Molina។
សល់១១នាទីចប់ការប្រកួតផ្លូវការ Rodrygo បានតាមស្មើវិញ។ ការប្រកួតក៏ឈានដល់ម៉ោងបន្ថែម extra time ដែល Karim Benzema និង Vinicius Jr រកបានម្នាក់មួយគ្រាប់។
ដូច្នេះ Real Madrid ត្រូវរួមដំណើរជាមួយ Barcelona, Osasuna និង Athletic Bilbao ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងចាប់គូនៅថ្ងៃទី៣០ ខែមករា៕