
Arsenal ត្រៀមដាក់សំណើនាំយកកីឡាករនេះ ពី Leicester City
ក្រុមប្រឹក្សាភិបាល Arsenal ត្រៀមដាក់សំណើនាំយក Youri Tielemans ខ្សែបម្រើរបស់ Leicester City តម្លៃខ្លួនប្រមាណ៣០ លានអឺរ៉ូ។
ក្រុមកាំភ្លើងធំ បានចាប់ផ្តើមរដូវកាលយ៉ាងល្អសម្រាប់២សប្តាហ៏ដំបូងនៅ Premier Leagueក្រោមការដឹកនាំរបស់លោក Mikel Arteta ដោយបានឈ្នះ Crystal Palace និង Leicester City។
ទោះជាបង្ហាញទម្រង់លេងបានល្អប្រសើរ ប៉ុន្តែ Arsenal កំពុងសម្លឹងរកការចុះហត្ថលេខានាំយកកីឡាករកំពូលម្នាក់ទៀត មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទ។ ក្នុងនោះ Youri Tielemans គឺជាគោលដៅចម្បងស្របពេលកិច្ចសន្យារបស់កីឡាករបែលហ្ស៊ីកជាមួយ Leicester City នឹងផុតកំណត់នៅពាក់កណ្តាលឆ្នាំ ២០២៣៕
– F11