Man City សុំទិញ Rice ពី West Ham តម្លៃ៩០លានផោន
Manchester City បានដាក់សំណើជាផ្លូវការផ្ទេរ Declan Rice ពី West Ham United ក្នុងតម្លៃ៩០លានផោន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអង់គ្លេស BBC។
ការផ្តល់ជូនរបស់ Man City ត្រូវបានគេគិតថាបានរួមបញ្ចូលការបង់ប្រាក់ដំបូងចំនួន៨០លានផោន តែតិចជាង១០០លានផោនដែល Hammers ចង់បាន។
Arsenal ត្រូវបានគេរំពឹងថានឹងដេញថ្លៃជាលើកទី៣សម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២៤ឆ្នាំ។
សំណើទីពីររបស់ក្រុមកាំភ្លើងធំ Arsenal ដែលមានតម្លៃ៧៥លានផោនត្រូវបានបដិសេធដោយ West Ham កាលពីសប្តាហ៍មុន៕