អតីតខ្សែការពារ Kolo Toure បង្ហាញចំណុចខ្វះខាតមួយរបស់ van Dijk
អតីតខ្សែការពារ Kolo Toure និយាយថា កីឡាករជាច្រើនគួរតែព្យាយាមប្រជែងជាមួយ Virgil Van Dijk ក្នុងស្ថានភាពមួយទល់នឹងមួយ ដែលនេះអាចធ្វើឲ្យកីឡាករហុល្លង់ពិបាកគ្រប់គ្រង។
Van Dijk ផ្លាស់ទៅ Liverpool ក្នុងតម្លៃ ៧៥ លានផោនពី Southampton កាលពីខែធ្នូឆ្នាំ ២០១៧។ គេបានក្លាយជាកម្លាំងស្នូលរបស់ក្រុមលោក Jurgen Klopp និងបង្ហាញខ្លួនរាល់ការប្រកួតនៅ Premier League ក្នុងរយៈពេល ២ រដូវកាលកន្លងមក។
ជាការពិតណាស់កីឡាករវ័យ២៩ឆ្នាំបានជួយ Liverpool បង្ហាញពីកំណត់ត្រាការពារល្អបំផុតនៅក្នុងក្របខណ្ឌ Premier League។
ទោះ Van Dijk មានទេពកោសល្យការពារល្អមែន លោក Toure នៅមើលឃើញចំណុចខ្វះខាតមួយទៀត គឺការលេងមួយទល់មួយ។
Toure ប្រាប់សារព័ត៌មាន Goal បែបនេះ “៖គាត់គឺជាកីឡាករដែលល្អហួសពីការស្មាន។ គាត់មានល្បឿន កម្ពស់ គាត់អាចលោតបានខ្ពស់ និងមានបច្ចេកទេស។ គាត់អាចប្តូរហ្គេមដោយការបញ្ជូនយ៉ាងវែងរបស់គាត់។ គាត់មានអ្វីៗទាំងអស់។ ខ្ញុំមិនសូវឃើញកីឡាករជាច្រើនប្រជែងគាត់មួយទល់មួយជាមួយគាត់។ តាមគំនិតរបស់ខ្ញុំ នេះគឺជាចំណុចខ្សោយរបស់គាត់។”