កាន់តែកក្រើក ! គោជល់បន្ថែមប្រាក់រង្វាន់គ្រប់គូចាប់ពីសប្តាហ៍នេះ
ចាប់ពីសប្តាហ៍ថ្ងៃ សៅរ៍ ទី ០៨ ខែ សីហា នេះកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់បានក្លាយជាកម្មវិធីដំបូងគេដែលបានផ្តល់ប្រាក់រង្វាន់ដល់កីឡាករគុនខ្មែរគ្រប់គូសម្រាប់អ្នកទទួលបានជ័យជម្នះ ពោលចាប់ពីគូទី១ដល់គូទី៤ រៀងរាល់សប្តាហ៍ ។ នេះជាការរួមចំនែកមួយសម្រាប់ការជួយដល់វិស័យគុនខ្មែរពីក្រុមហ៊ុនភេសជ្ជៈលេខ១លើពិភពលោកគោជល់ ដោយការបន្ថែមប្រាក់រង្វាន់ដល់កីឡាករដើម្បីអោយពួកគេប្រឹងប្រែងប្រកួតដើម្បីក្លាយជាកីឡាករគុនខ្មែរជួរមុខរបស់កម្ពុជា នាពេលខាងមុខ ។ សូមបញ្ជាក់ថា កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ សប្តាហ៍នេះគូទី១ ផាន ផាន់ណាត់ ប៉ះ រ៉ា សារ៉ាយ ដោយអ្នកឈ្នះទទួលបានប្រាក់រង្វាន់បន្ថែម ៤០ម៉ឺនរៀល ចំណែកគូ ២ ដល់គូ ៤ ដែលមាន ឡុង សំណាង ប៉ះ សួន ចាន់នី , នី សុភី ប្រកួតជាមួយ ពុទ្ធ ឆាយរិទ្ធី និង យ៉េន ឌីណា ជួប មឿន សុខហ៊ុច នឹងទទួលបានប្រាក់បន្ថែមលើតម្លៃខ្លួនចំនួន១លានរៀលសម្រាប់អ្នកឈ្នះ ៕