Adama Traore ក៏មានកូវីដ១៩ដូច David Silva ដែរ
Adama Traore នឹងមិនចូលរួមជាមួយក្រុមជម្រើសជាតិអេស្បាញ បន្ទាប់ពីបានធ្វើតេស្តឃើញកូវីដ១៩មុនទៅដល់ជំរំហ្វឹកហាត់ Las Rozas ។
យ៉ាងណា នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ប្រសិនបើការធ្វើតេស្ដសាជាថ្មីបង្ហាញថា មិនមានវិញ នោះកីឡាករក្លិប Wolverhampton ខាងលើនឹងអាចធ្វើដំណើរទៅអេស្ប៉ាញដើម្បីត្រៀមប៉ះអាល្លឺម៉ង់ និងអ៊ុយក្រែន។
កីឡាករដែលជាប់ក្នុងការប្រមូលផ្ដុំទាំងអស់ត្រូវបានគេធ្វើតេស្ដជាមុន មុនទៅជំរំហ្វឹកហាត់ និងពេលទៅដល់ដែលជាផ្នែកនៃវិធានការរបស់ UEFA។
Traore ធ្លាប់ដកខ្លួនពីជម្រើសជាតិម្ដងហើយកាលខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារបញ្ហារបួស។
ជាមួយគ្នានេះ ខ្សែបម្រើ David Silva ក៏ត្រូវបានតេស្ដឃើញកូវីដ១៩ដែរកាលថ្ងៃចន្ទ ទី៣១ ខែសីហា ពេលរៀបចំបង្ហាញខ្លួនជាសមាជិកថ្មីរបស់ក្លិប Real Sociedad។ បច្ចុប្បន្នកីឡាករដែលទើបអស់កិច្ចសន្យានៅ Manchester City កំពុងនៅដាច់ដោយឡែកពីគេ៕