ឃីម បូរ៉ា សរសើរ អេលីត ចំរើន ប៉ុន្តែស្វាគមន៍ជានិច្ច
ឆ្លើយតបតាមការចង់ឃើញរបស់បងប្អូនដែលចង់អោយ ឃីម បូរ៉ា ប៉ះ អេលីត ចំរើន ដែលកំពុងមានសមត្ថភាពឡើងខ្លាំង ក្នុងមូយរយ:ចុងក្រោយនេះ បានដឹងដំណឹងហើយពីម្ចាស់ខ្លួនផ្ទាល់ ។
ឃីម បូរ៉ា បានប្រាប់ MSR SPORTS ថា អេលីត ចំរើន ពិតជាល្អមែន ក្បាច់ទាត់ និងកែង ប៉ុន្តែបើមានការផ្គូរផ្គង ខ្ញុំស្វាគមន៍ជានិច្ច លើទម្ងន់ ៦០គីឡូក្រាម ។
ឃីម បូរ៉ា ជាម្ចាស់ខ្សែក្រវាត់ កម្ពុជាសង្វៀនគុនខ្មែរ ដែលការប្រកួតរបស់គេឈ្នះជើងខ្លាំងជាច្រើន ដូចជា ឈុត សេរីវាន់ថង , តាញ់ មករា , សុខ សាវិន , លី ភា , បាង កាយ៉ាក់ , ឡុង ជិន ជាដើម ។
ចំណែក អេលីត ចំរើន ជាម្ចាស់ខ្សែក្រវាត់មាស ISI ដែលមួយរយៈនេះមិនទាន់ចាញ់ដែរ ដោយឈ្នះ វាន់ វឿន , ប៊ុន សុធា និង ឈុត សេរីវ៉ាន់ថង ជាដើម ៕