ឃុន ឌីម៉ា ៖ ខ្ញុំបុកពោះណាស់ ពេលឃើញគេប្រកួត
ស្ថានភាពរបួសជើងរបស់នាគខ្មៅ ឃុន ឌីម៉ា កាន់តែល្អប្រសើរហើយ ខណៈរូបគេកំពុងហ្វឹកហាត់រាល់ថ្ងៃក្នុងជំរុំ ក្រុមជម្រើសជាតិគុនខ្មែរ ។
សម្រាប់ការវិលមកសង្វៀនវិញ ម្ចាស់មេដាយមាសស៊ីហ្គេម បានបញ្ជាក់ថា ពិតជាចង់ឡើងសង្វៀន វិញណាស់ ដោយអារម្មណ៍បុកពោះខ្លាំង ពេលឃើញគេប្រកួត ជាពិសេសពេលមកអោយទឹកសិស្សប្អូន ។
កងរាជអាវុធហត្ថ ម្នាក់នេះបន្ថែមថា របួសធូរច្រើនហើយ ប៉ុន្តែមិនទាន់កំណត់ពេលវេលាវិលមកសង្វៀនវិញ បាននោះទេ ដោយរង់ចាំពេលណាមួយគិតថាអាចឡើងបាន គឺបងប្អូននឹងឃើញ ។
សូមបញ្ជាក់ថា ជាង១ឆ្នាំហើយ ដែល ឃុន ឌីម៉ា បានវះកាត់របួសសរសៃជើង ហើយមិនទាន់បានឡើងប្រកួតវិញនោះ ដោយបច្ចុប្បន្នអាចហាត់បាន៩០ភាគរយហើយ ៕